Jump to Content

Google ប្តេជ្ញាជួយអ្នកឱ្យរកឃើញពិភពលោកនៅជុំវិញអ្នក និងរុករកពិភពលោកនេះតាមវិធីច្នៃប្រឌិតដ៏គួរឱ្យរំភើប។ រូបភាព​នៅ​លើ​ប្រព័ន្ធរបស់យើងមានគោលបំណងធ្វើឱ្យ​បទពិសោធប្រើប្រាស់កម្មវិធីផែនទី​របស់​យើងប្រសើរឡើង ដោយ​ជួយឱ្យអ្នក​មើល​សាកល្បង និង​រុករកកន្លែងនានាដែល​នៅ​ជិត ឬនៅទូទាំង​សកលលោក។ យើងបានខិតខំយ៉ាងខ្លាំងដើម្បីធ្វើឱ្យប្រាកដថារូបភាពនេះមានប្រយោជន៍ និងឆ្លុះបញ្ចាំងពីពិភពលោកដែលអ្នកប្រើប្រាស់របស់យើងរុករក។

រូបភាពរបស់យើងក៏ជួយដល់បទពិសោធប្រើប្រាស់ថ្មីៗប្រកបដោយការស្រមើស្រមៃតាមរយៈ AI ផងដែរ។ វាអាចជួយអ្នកក្នុងការរុករកពិភពលោកតាមរយៈខ្លឹមសារឌីជីថលប្រកបដោយភាពច្នៃប្រឌិតថ្មី ដែលជំរុញឱ្យមានការរកឃើញ និងភាពច្នៃប្រឌិតក្នុងទម្រង់ថ្មីៗ។ Google ប្ដេជ្ញាប្រើប្រាស់រូបភាពនេះជាមួយ AI ប្រកបដោយទំនួលខុសត្រូវ ស្របតាមការប្ដេជ្ញាផ្នែកឯកជនភាពរបស់យើង។

រូបភាពទិដ្ឋភាពផ្លូវអាចត្រូវបានចូលរួមចំណែកដោយភាគីខាងក្រៅ ឬ Google។ អ្នកអាចដឹងពីភាពខុសគ្នាតាមរយៈឈ្មោះកំណត់លក្ខណៈ ឬរូបតំណាងដែលបានបង្ហាញនៅលើរូបភាពនីមួយៗ។ រូបភាពដែលបានថតដោយភាគីខាងក្រៅ ហើយបានបោះផ្សាយនៅលើ Google ផែនទី គឺជាកម្មសិទ្ធិរបស់អ្នកចូលរួមចំណែកនោះ (ឬអ្នកស្នងតំណែងណាម្នាក់ដែលគេចាត់តាំង)។

ទំព័រនេះចែងអំពីគោលការណ៍រូបភាពទិដ្ឋភាពផ្លូវដែលបានចូលរួមចំណែកដោយ Google។ សម្រាប់រូបភាពទិដ្ឋភាពផ្លូវដែលបានចូលរួមចំណែកដោយអ្នកប្រើប្រាស់ សូមមើល គោលការណ៍ស្ដីពីខ្លឹមសារដែលបានចូលរួមចំណែកដោយអ្នកប្រើប្រាស់ផែនទ ី ។

គោលការណ៍រូបភាព ទិដ្ឋភាពផ្លូវដែលបានចូលរួមចំណែកដោយ Google

ដើម្បីជួយធានាថាអ្នកគ្រប់គ្នាដែលមើលរូបភាពទិដ្ឋភាពផ្លូវនេះទទួលបានបទពិសោធន៍វិជ្ជមាន និងមានប្រយោជន៍ យើងបានបង្កើតគោលការណ៍ទិដ្ឋភាពផ្លូវដែលបានចូលរួមចំណែកដោយ Google នេះឡើង។ គោលការណ៍នេះពន្យល់ពីរបៀបដែលយើងចាត់វិធានការលើខ្លឹមសារមិនសមរម្យ និងលក្ខខណ្ឌដែលយើងប្រើប្រាស់ ដើម្បីបោះផ្សាយរូបភាពទិដ្ឋភាពផ្លូវនៅលើ Google ផែនទី។ សូមពិនិត្យមើលឡើងវិញម្ដងម្កាល ពីព្រោះយើងអាចធ្វើបច្ចុប្បន្នភាពម្តងម្កាលលើគោលការណ៍របស់យើង។

រូបភាពទិដ្ឋភាពផ្លូវមិនមែនក្នុងពេលជាក់ស្តែងទេ

រូបភាពទិដ្ឋភាពផ្លូវបង្ហាញតែអ្វីដែលកាមេរ៉ារបស់យើងអាចមើលឃើញនៅថ្ងៃដែលកាមេរ៉ាទាំងនោះបានឆ្លងកាត់តាមទីតាំងនោះប៉ុណ្ណោះ។ បន្ទាប់មកទៀត ដំណើរការរូបភាពទាំងនោះ ត្រូវចំណាយពេលរាប់ខែ។ នេះមានន័យថាខ្លឹមសារដែលអ្នកមើលឃើញអាចជារូបភាពកាលពីពីរបីខែទៅពីរបីឆ្នាំមុន។ នៅក្នុងទីតាំងមួយចំនួនដែលយើងបានប្រមូលរូបភាពអស់រយៈពេលជាច្រើនឆ្នាំមកហើយ អ្នកក៏អាចមើលការផ្លាស់ប្ដូរនានាចំពោះរូបភាពនោះនៅក្នុងមុខងារ ម៉ាស៊ីនពេលវេល ារបស់យើង។

ឯកជនភាព ការធ្វើឱ្យព្រាល និងការប្រើប្រាស់រូបភាពសម្រាប់ AI

Google ចាត់វិធានការមួយចំនួន ដើម្បីការពារឯកជនភាពរបស់បុគ្គលនៅក្នុងរូបភាពទិដ្ឋភាព​ផ្លូវ ទាំងនៅក្នុង Google ផែនទី និងនៅពេលយើងប្រើរូបភាពនោះ ដើម្បីអភិវឌ្ឍសមត្ថភាព AI ថ្មីៗ។

ការការពារឯកជនភាពដោយស្វ័យប្រវត្តិ៖ យើងបានអភិវឌ្ឍបច្ចេកវិទ្យាទំនើបក្នុងការធ្វើឱ្យមុខ និងផ្លាកលេខព្រាល ដែលត្រូវបានរចនាឡើងដើម្បីធ្វើឱ្យព្រាលផ្លាកលេខ និងមុខដែលអាចកំណត់អត្តសញ្ញាណបាននៅក្នុងរូបភាពដែលបានចូលរួមចំណែកដោយ Google នៅក្នុងទិដ្ឋភាព​ផ្លូវ។

ការប្រើប្រាស់ទិដ្ឋភាពផ្លូវសម្រាប់ AI ដែលមានសមត្ថភាពបង្កើត៖ យើងប្រើរូបភាពទិដ្ឋភាព​ផ្លូវ ដើម្បីបង្វឹក និងផ្ដល់សារតម្រុយដល់គំរូ AI ដែលមានសមត្ថភាពបង្កើតដ៏មានអានុភាពរបស់យើង (ដូចជា Gemini, Nano Banana និង Veo) ឱ្យផ្ដល់ឧបករណ៍ដ៏មានតម្លៃ ដូចជាការជួយអ្នកប្រើប្រាស់ និងដៃគូរបស់យើងក្នុងការបង្កើតខ្លឹមសារឌីជីថលប្រកបដោយភាពច្នៃប្រឌិតថ្មីដែលច្នៃទិដ្ឋភាពពិភពពិត។ រូបភាពដែលត្រូវបានប្រើសម្រាប់ការផ្ដល់សារតម្រុយក្នុងការបង្កើត ឆ្លងកាត់ការត្រងដោយស្វ័យប្រវត្តិបន្ថែមទៀត ឧទាហរណ៍ ការដកយានជំនិះ និងរូបរាងកាយពេញលេញចេញ ដើម្បីរក្សាស្តង់ដាឯកជនភាពដ៏តឹងរ៉ឹងរបស់យើង និងកាត់បន្ថយវត្តមាននៃព័ត៌មានរសើប និងព័ត៌មាន​បញ្ជាក់​អត្តសញ្ញាណ​បុគ្គលនៅក្នុងរូបភាពដែលបានបង្កើតដោយ AI។

ការស្នើសុំធ្វើឱ្យព្រាលបន្ថែម៖ ប្រសិនបើអ្នកមើលឃើញថា មុខ ឬផ្លាកលេខរបស់អ្នកតម្រូវឱ្យមានការធ្វើឱ្យព្រាលបន្ថែមទៀត ឬប្រសិនបើអ្នកចង់ឱ្យយើងធ្វើឱ្យផ្ទះ រថយន្ត ឬរូបរាងកាយទាំងមូលរបស់អ្នកព្រាល សូមដាក់បញ្ជូនសំណើដោយប្រើឧបករណ៍ "រាយការណ៍បញ្ហា" ។ យើងគោរពសំណើទាំងនេះដោយអនុវត្តការធ្វើឱ្យព្រាលចំពោះគ្រប់ច្បាប់ចម្លងនៃរូបភាពទិដ្ឋភាព​ផ្លូវដែលបានបោះផ្សាយ។

ការធ្វើឱ្យព្រាល និងខ្លឹមសារដែលបង្កើតដោយ AI៖ នៅពេលយើងទទួលបាន និងអនុវត្តសំណើសុំធ្វើឱ្យព្រាលថ្មី យើងក៏ធានាផងដែរថា រូបភាពទិដ្ឋភាព​ផ្លូវដែលបានធ្វើឱ្យព្រាលថ្មីៗមិនត្រូវបានរួមបញ្ចូលក្នុងការផ្ដល់សារតម្រុយសម្រាប់ AI ដែលមានសមត្ថភាពបង្កើតចាប់ពីពេលនោះតទៅ ដោយគោរពតាមជម្រើសឯកជនភាពរបស់អ្នក។ ទោះយ៉ាងណាក៏ដោយ សំណើសុំធ្វើឱ្យព្រាលថ្មីៗមិនប៉ះពាល់ដល់រូបភាពដែលបង្កើតដោយ AI ដែលត្រូវបានបង្កើត ឬបោះផ្សាយដោយភាគីទីបីរួចហើយនោះទេ។

ខ្លឹមសារមិនសមរម្យ

អ្នកអាចរាយការណ៍អំពីខ្លឹមសារមិនសមរម្យដោយប្រើតំណ "រាយការណ៍បញ្ហា" ។ យើងចាត់ទុកប្រភេទដូចតទៅនេះថាជាខ្លឹមសារមិនសមរម្យ លើកលែងតែមានគុណតម្លៃផ្នែកសិល្បៈ អប់រំ ឬមានគុណតម្លៃជាឯកសារនៅក្នុងខ្លឹមសារនេះ។

ការបំពានកម្មសិទ្ធិបញ្ញា

យើងមិនអនុញ្ញាតឱ្យមានរូបភាព ឬខ្លឹមសារណាមួយផ្សេងទៀតដែលរំលោភសិទ្ធិស្របច្បាប់របស់អ្នកណាម្នាក់ផ្សេងទៀតឡើយ រួមទាំងការរក្សាសិទ្ធិផងដែរ។ ដើម្បីទទួលបានព័ត៌មានបន្ថែម ឬដើម្បីស្នើឯកសារ DMCA សូមពិនិត្យមើលនីតិវិធីក្នុងការរក្សាសិទរបស់យើង។

ខ្លឹមសារអាសអាភាស

យើងមិនអនុញ្ញាតឱ្យមានខ្លឹមសារផ្លូវភេទស្ដែងជ្រុលនោះទេ។

ខ្លឹមសារមានលក្ខណៈខុសច្បាប់ គ្រោះថ្នាក់ ឬហិង្សា

យើងមិនអនុញ្ញាតឱ្យមានខ្លឹមសារដែលមានលក្ខណៈខុសច្បាប់ ផ្សព្វផ្សាយសកម្មភាពគ្រោះថ្នាក់ ឬឧក្រិដ្ឋកម្ម ឬខ្លឹមសារហិង្សាស្ដែងៗ ឬមិនសមហេតុផលឡើយ។

ការបៀតបៀន និងការគំរាមគំហែង

យើងមិនអនុញ្ញាតឱ្យមានខ្លឹមសារដែលប្រើប្រាស់ទិដ្ឋភាពផ្លូវ ដើម្បីបៀតបៀន សម្លុតធ្វើបាប ឬវាយប្រហារលើបុគ្គលណាឡើយ។

សំដីស្អប់ខ្ពើម

យើងមិនអនុញ្ញាតឱ្យមានខ្លឹមសារដែលផ្សព្វផ្សាយ ឬអត់ឱនអំពើហិង្សាប្រឆាំងនឹងបុគ្គល ឬក្រុមដោយផ្អែកលើពូជសាសន៍ ជាតិកំណើត សាសនា ពិការភាព ភេទ អាយុ សញ្ជាតិ ស្ថានភាពអតីតយុទ្ធជន ទំនោរផ្លូវភេទ ឬអត្តសញ្ញាណយេនឌ័រឡើយ។

ខ្លឹមសារពាក់ព័ន្ធនឹងភេរវកម្ម

យើងមិនអនុញ្ញាតឱ្យអង្គការភេរវកម្មប្រើប្រាស់សេវាកម្មនេះសម្រាប់គោលបំណងណាមួយឡើយ រួមទាំងការប្រកាសរើសផងដែរ។ យើងក៏នឹងដកខ្លឹមសារដែលទាក់ទងទៅនឹងភេរវកម្មចេញ ដូចជាខ្លឹមសារដែលផ្សព្វផ្សាយសកម្មភាពរបស់ពួកភេរវករ ញុះញង់ឱ្យមានអំពើហិង្សា ឬអបអរសាទរចំពោះការវាយប្រហារភេរវកម្មផងដែរ។

ការបង្កគ្រោះថ្នាក់ដល់កុមារ

Google មានគោលការណ៍ដែលគ្មានការលើកលែងដាច់ខាតប្រឆាំងនឹងខ្លឹមសារដែលកេងប្រវ័ញ្ច ឬបំពានលើកុមារ។ ខ្លឹមសារនេះរួមមានរូបភាពរំលោភបំពានផ្លូវភេទទាំងអស់ និងខ្លឹមសារទាំងអស់ដែលបង្ហាញកុមារនៅក្នុងលក្ខណៈផ្លូវភេទ។ ប្រសិនបើអ្នករកឃើញខ្លឹមសារណាមួយ ដែលអ្នកគិតថាកេងប្រវ័ញ្ចលើកុមារក្នុងលក្ខណៈបែបនេះ សូមកុំចែករំលែកបន្ត ឬផ្ដល់មតិនៅលើខ្លឹមសារនោះ ទោះបីជាចេតនារបស់អ្នកមានបំណងប្រាប់ Google ឱ្យបានដឹងក៏ដោយ។ ប្រសិនបើអ្នករកឃើញខ្លឹមសារនៅកន្លែងផ្សេងទៀតនៅលើអ៊ីនធឺណិត សូមទាក់ទងមជ្ឈមណ្ឌលជាតិការពារកុមារដែលបាត់ខ្លួន និងរងការកេងប្រវ័ញ្ច (NCMEC) ដោយផ្ទាល់។

ព័ត៌មានបញ្ជាក់អត្តសញ្ញាណបុគ្គល

យើងមិនអនុញ្ញាតឱ្យមានខ្លឹមសារដែលមានព័ត៌មានបញ្ជាក់អត្តសញ្ញាណបុគ្គល ដូចជាព័ត៌មានលម្អិតអំពីកាតឥណទាន កំណត់ត្រាវេជ្ជសាស្ត្រ ឬអត្តសញ្ញាណបណ្ណដែលចេញឱ្យដោយរដ្ឋាភិបាល មិនថាវាជារបស់អ្នក ឬជារបស់អ្នកផ្សេងទៀតឡើយ។