Jump to Content

ស្វែងយល់អំពីពេលវេលា ទីកន្លែង និងរបៀបដែលយើងប្រមូលរូបភាព 360

ជួបជាមួយក្រុមយានជំនិះដែលថតយកទិដ្ឋភាពផ្លូវចម្រុះពណ៌របស់ Google និងស្វែងយល់អំពីរបៀបដែលយើងប្រមូលរូបភាព 360 ដើម្បីដំណើរការផែនទីពិភពលោកនេះ។

sv-how-it-works

ប្រភពនៃរូបថត

រូបថតទិដ្ឋភាពផ្លូវបានមកពីប្រភពពីរ ពោលគឺ Google និងអ្នកចូលរួមចំណែករបស់យើង។

ខ្លឹមសាររបស់យើង
ខ្លឹមសារពីអ្នកចូលរួមចំណែក

ខ្លឹមសាររបស់យើង

រូបភាព Google ទិដ្ឋភាពផ្លូវពី Petra នៅហ្ស៊កដានី

ខ្លឹមសារដែលគ្រប់គ្រងដោយ Google ផ្ដល់ "ទិដ្ឋភាពផ្លូវ" ឬ "Google ផែនទី"។ យើងធ្វើឱ្យមុខ និងផ្លាកលេខព្រាលដោយស្វ័យប្រវត្តិនៅក្នុងរូបភាពរបស់យើង។

ខ្លឹមសារពីអ្នកចូលរួមចំណែក

រូបភាព Google ទិដ្ឋភាពផ្លូវ ក្នុងពេល Federico Debetto រៀបចំផែនទីនៅហ្សាន់ហ្ស៊ីបា

ខ្លឹមសារដែលអ្នកប្រើប្រាស់បានចូលរួមចំណែក មានអមដោយឈ្មោះគណនីមួយដែលអាចចុចបាន និងក្នុងករណីមួយចំនួន មានអមដោយរូបថតកម្រងព័ត៌មាន។

កន្លែងដែលយើងកំពុងរៀបចំផែនទីក្នុងខែនេះ

យើងបើកបរ និងដើរថតជុំវិញពិភពលោក ដើម្បីនាំជូនអ្នកនូវរូបភាពដែលធ្វើឱ្យបទពិសោធន៍ប្រើប្រាស់របស់អ្នកប្រសើរឡើង និងជួយអ្នករកឃើញពិភពនៅជុំវិញអ្នក។ ប្រសិនបើអ្នកចង់បោយដៃដាក់ក្រុមការងាររបស់យើង សូមពិនិត្យមើលនៅខាងក្រោមអំពីពេលវេលាដែលពួកគេនឹងចុះទៅដល់ទីតាំងក្បែរអ្នក។

Date District

ដោយសារកត្តាផ្សេងៗដែលហួសពីការគ្រប់គ្រងរបស់យើង (អាកាសធាតុ ការបិទផ្លូវ ។ល។) វាតែងតែអាចទៅរួចដែលរថយន្តរបស់យើងអាចមិនដំណើរការ ឬអាចមានការផ្លាស់ប្តូរបន្តិចបន្តួច។ សូមមេត្តាជ្រាបផងដែរនៅពេលដែលបញ្ជីនេះបញ្ជាក់ទីក្រុងជាក់លាក់ណាមួយ ការនេះអាចរួមបញ្ចូលទាំងទីក្រុង និងទីប្រជុំជនដែលមានទំហំកាន់តែតូចដែលស្ថិតនៅក្នុងចម្ងាយបើកបរ។

ក្រុមយានជំនិះត្រៀមធ្វើការបង្ហាញអច្ឆរិយវត្ថុពិភពលោក

យើងបានទៅកាន់កន្លែងដ៏អស្ចារ្យនានានៅលើទ្វីបទាំងប្រាំពីរ ហើយនឹងមានកាន់តែច្រើនទៀតនាពេលខាងមុខ។ មុនពេលយើងចាប់ផ្ដើមធ្វើដំណើរ យើងពិចារណាលើកត្តាជាច្រើន រួមទាំងលក្ខណៈភូមិសាស្ត្រ លក្ខខណ្ឌអាកាសធាតុ និងដង់ស៊ីតេប្រជាជន ដើម្បីដាក់ពង្រាយតែក្រុមយានជំនិះសមស្រប និងប្រមូលរូបភាពដែលល្អបំផុត។

រថយន្តទិដ្ឋភាពផ្លូវ

រថយន្តទិដ្ឋភាពផ្លូវ

ដោយមានបំពាក់ប្រព័ន្ធកាមេរ៉ានៅលើដំបូល រថយន្តទិដ្ឋភាពផ្លូវគឺជាឧបករណ៍ដែលយើងប្រើច្រើនបំផុតសម្រាប់ប្រមូលរូបភាព និងបានជួយយើងក្នុងការថតរូបច្រើនជាង 10 លានម៉ាយល៍ជុំវិញពិភពលោក រួមទាំងរូប សេះស៊ីចេក
ឧបករណ៍ដើរថត

ឧបករណ៍ដើរថត

ប្រព័ន្ធកាមេរ៉ាចល័តនេះអាចត្រូវបានប្រើជាកាតាបស្ពាយ ឬភ្ជាប់នៅផ្នែកខាងលើរថយន្តមួយបាំងកន្លះ ម៉ូតូជិះលើទឹកកក ឬម៉ូតូ។ ឧបករណ៍នេះផ្ដល់លទ្ធភាពឱ្យយើងប្រមូលរូបភាពនៅផ្លូវចង្អៀត ឬនៅកន្លែងដែលយើងអាចទៅដល់ដោយការដើរប៉ុណ្ណោះ ដូចជាកំផែង Inca ឈ្មោះថា Machu Picchu. ជាដើម។

ធ្វើឱ្យផែនទីមានភាពរស់រវើក

បន្ទាប់ពីយើងប្រមូលរូបភាពរួចរាល់ ដល់ពេលនាំយករូបទាំងអស់នេះមកបង្ហាញនៅលើអេក្រង់របស់អ្នក។ នេះជាការបង្ហាញត្រួសៗអំពីអ្វីដែលក្រុមការងាររបស់យើងកំពុងធ្វើខាងក្រោយឆាក។

ការ​ប្រមូល​រូបភាព

ជាដំបូងយើងត្រូវជិះតាមការជាក់ស្តែងនៅជុំវិញ និងថតរូបទីតាំងនានាដើម្បីបង្ហាញនៅក្នុងទិដ្ឋភាពផ្លូវ។ យើងយកចិត្តទុកដាក់យ៉ាងដិតដល់ចំពោះកត្តាជាច្រើន រួមទាំងអាកាសធាតុនិងដង់ស៊ីតេប្រជាជននៅក្នុងតំបន់ផ្សេងៗ ដើម្បីកំណត់ថាពេលណា និងទីកន្លែងណាដែលយើងអាចប្រមូលរូបភាពបានល្អបំផុតដែលអាចធ្វើទៅបាន។

Aligning imagery

ដើម្បីផ្គូផ្គងរូបភាពនីមួយៗជាមួយទីតាំងភូមិសាស្ត្ររបស់វានៅលើផែនទី យើងបានបញ្ចូលគ្នានូវសញ្ញានានាពីឧបករណ៍ចាប់សញ្ញានៅលើរថយន្តដែលវាស់ប្រព័ន្ធ GPS ល្បឿន និងទិសដៅ។ ការធ្វើបែបនេះជួយយើងស្ថាបនាឡើងវិញនូវផ្លូវពិតប្រាកដរបស់រថយន្ត ព្រមទាំងផ្អៀង និងតម្រឹមរូបភាពឡើងវិញតាមការចាំបាច់។

ប្រែ​ក្លាយ​រូបថត​ទៅ​ជា​រូបថត 360

ដើម្បីជៀសវាងចន្លោះនៅក្នុងរូបថត 360 កាមេរ៉ានៅជាប់គ្នាថតរូបភាពត្រួតស៊ីគ្នាបន្តិច ហើយបន្ទាប់មកយើង "ភ្ជិត" រូបថតចូលគ្នាទៅជារូបភាព 360 ដឺក្រេតែមួយ។ បន្ទាប់មកយើងបានអនុវត្តក្បួនដោះស្រាយកែច្នៃរូបភាពពិសេសដើម្បីបន្ថយ "ថ្នេរ" និងបង្កើតការផ្លាស់ប្តូរដោយរលូន។

កំពុង​បង្ហាញ​អ្នក​នូវ​រូបភាព​ត្រឹមត្រូវ

កម្រិតរហ័សដែលកាំរស្មីឡាស៊ែរបស់រថយន្តចាំងផ្លាតពីផ្ទៃនានា ប្រាប់យើងអំពីចម្ងាយអគារឬវត្ថុ និងជួយយើងបង្កើតគំរូ 3D នៃពិភពលោក។ នៅពេលអ្នកផ្លាស់ទីទៅតំបន់មួយនៅឆ្ងាយក្នុងទិដ្ឋភាពផ្លូវ គំរូនេះកំណត់ប៉ាណូរ៉ាម៉ាល្អបំផុតដើម្បីបង្ហាញទីតាំងនោះដល់អ្នក។

Play silent looping video Pause silent looping video
Play silent looping video Pause silent looping video
Play silent looping video Pause silent looping video
Play silent looping video Pause silent looping video

កន្លែងដែលយើងបានទៅដល់

តំបន់ពណ៌ខៀវនៅលើផែនទីបង្ហាញកន្លែងដែលមានទិដ្ឋភាពផ្លូវ។ ពង្រីកដើម្បីឃើញកាន់តែលម្អិត ឬរុករកខ្លឹមសារនេះនៅលើ Google ផែនទី។