ការបង្កើនភាពអង់អាចដល់សហគមន៍ក្នុងតំបន់នៅហ្សាន់ហ្ស៊ីបាដោយប្រើទិដ្ឋភាពផ្លូវ
ការបង្កើនការយល់ដឹងជាអន្តរជាតិគឺជាអាទិភាពសម្រាប់គោលដៅទាំងឡាយដែលពឹងផ្អែកលើវិស័យទេសចរណ៍ ដើម្បីឱ្យសេដ្ឋកិច្ចរបស់ខ្លួនរីកចម្រើន ហើយហ្សាន់ហ្ស៊ីបាក៏ដូចគ្នាដែរ។ ដូច្នេះនៅពេលបង្កើតផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចសម្រាប់ប្រទេសរបស់ពួកគេ គណៈកម្មការរៀបចំផែនការហ្សាន់ហ្ស៊ីបាបានប្តេជ្ញាចិត្តក្នុងការបង្ហាញពីសម្រស់នៃប្រជុំកោះរបស់ពួកគេ ហើយទិដ្ឋភាពផ្លូវនៅទីនោះដើម្បីជួយ។ រួមគ្នាជាមួយអ្នកថតរូបអាជីព Federico Debetto, Nickolay Omelchenko និង Chris du Plessis ដែលមកពី World Travel in 360 (WT360) ពួកគាត់បានផ្តួចផ្តើមគម្រោងហ្សាន់ហ្ស៊ីបា និងបំផុសគំនិតសហគមន៍ក្នុងតំបន់ឱ្យបន្តគម្រោងនេះដោយខ្លួនឯង។
Watch the film
Link to Youtube Video (visible only when JS is disabled)
1,700 km
បានថតរូប
980 ពាន់
បានបោះផ្សាយរូបភាព
33 លាន
ចំនួនមើល
105 សណ្ឋាគារ
បានចុះឈ្មោះ
ការជំរុញកំណើនរួមគ្នា
ការរៀបចំផែនទីក្នុងទំហំធំគឺជាបញ្ហាប្រឈម។ ដូច្នេះក្រុមការងារ WT360 បានចូលរួមជាមួយកម្លាំងនិស្សិតស្ម័គ្រចិត្តចំនួនដប់ពីរនាក់មកពីសាកលវិទ្យាល័យរដ្ឋហ្សាន់ហ្ស៊ីបា ដើម្បីជួយរៀបចំផែនទីកោះ Unguja ដ៏ស្រស់ស្អាត។ ដោយមានការតម្រង់ទិសពីជំនាញឯកទេសរបស់ខ្លួន Federico, Nickolay និង Chris បានថតរូបចម្ងាយ 1,700 គីឡូម៉ែត្រ។
វិស័យទេសចរណ៍ចូលរួមចំណែកច្រើនជាង 30% ដល់ GDP របស់យើង។ ជាលទ្ធផល យើងអាចបណ្តុះបណ្តាលយុវជនរបស់យើង និងអ្នកដែលធ្វើការក្នុងវិស័យទេសចរណ៍ស្រាប់។ មានពេលខ្លះដែលមនុស្សយល់ថាវិស័យទេសចរណ៍ទាក់ទងនឹងសណ្ឋាគារ។ វិស័យទេសចរណ៍គឺលើសពីនោះ។ អ្នកមានប្រវត្តិសាស្ត្រ អ្នកមានក្រុមហ៊ុនអាកាសចរណ៍ ហើយអ្នកមានផ្នែកទីផ្សារ។ ការមានការចូលរួមពីអ្នករស់នៅហ្សាន់ហ្ស៊ីបាកាន់តែច្រើនក្នុងវិស័យនេះនឹងជាអត្ថប្រយោជន៍ដ៏ធំមួយសម្រាប់រដ្ឋាភិបាល និងសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសនោះ។
នៅពេលដែលហ្សាន់ហ្ស៊ីបាវិវឌ្ឍ ក្រុមការងាររបស់ Federico ធ្វើបច្ចុប្បន្នភាពរូបភាព 360 នៃផ្លូវក្នុងតំបន់ជាទៀងទាត់ ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងទាក់ទាញអ្នកទស្សនាថ្មីៗទៅកាន់ប្រទេសនោះ។
នាំយកអាជីវកម្មទៅកាន់សកលលោកដោយប្រើរូបភាព 360
នៅដើមឆ្នាំនេះ Federico បានចាប់ផ្តើមរុករកកោះ Pemba ភាគខាងជើង។ ក្នុងរយៈពេលត្រឹមតែ 6 ថ្ងៃ Federico និង Ibrahim Khalid ដែលជាអតីតនិស្សិតស្ម័គ្រចិត្តបានថតរូបភាពជាង 500 គីឡូម៉ែត្រ និងរូបភាពប៉ាណូរ៉ាម៉ាពីលើអាកាសចំនួន 40 ដែលពួកគាត់បានបង្ហោះទៅក្នុង Google ផែនទីដោយប្រើ ស្ទូឌីយ៉ូទិដ្ឋភាពផ្លូវ ។
ជាមួយនឹងរូបភាពដ៏ត្រឹមត្រូវនៃតំបន់ទេសចរណ៍ តំបន់បេតិកភណ្ឌ សណ្ឋាគារ និងអាជីវកម្ម ពួកគាត់អាចបង្កើត National Global Tour of Zanzibar ដែលជាប្រព័ន្ធរូបភាពដែលមានការរីកចម្រើនរហ័ស និងផ្សព្វផ្សាយកោះទាំងនេះនៅទូទាំងពិភពលោក។
ពីការរៀបចំផែនទីទៅជាការបង្កើតការងារ
នៅពេលដែល Federico បានជួប Shamymu Yassin ជាលើកដំបូង នាងគឺជានិស្សិតម្នាក់ដែលសង្ឃឹមថានឹងក្លាយជាអ្នកបើកបរយន្តហោះដ្រូន។ ជាមួយការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យអនាគតរបស់ហ្សាន់ហ្ស៊ីបាប្រសើរឡើង Shamymu បានងាកទៅរកក្រុមការងារ WT360 ដើម្បីស្វែងយល់អំពីបច្ចេកវិទ្យាទិដ្ឋភាពផ្លូវ។ គាត់ត្រូវបានបង្រៀនឱ្យប្រើកាមេរ៉ាល្អបំផុត របៀបថតយករូបភាព និងរបៀបបង្ហោះរូបភាពទាំងនោះទៅក្នុង Google ផែនទ ។ មិនយូរប៉ុន្មាន Shamymu ចេះជំនាញទាំងនេះយ៉ាងស្ទាត់ជំនាញ និងបានបន្តក្លាយជាអ្នកថតរូបអាជីព ដោយរុករក និងរៀបចំផែនទីកោះរបស់ហ្សាន់ហ្ស៊ីបា សម្រាប់ធ្វើជារបរចិញ្ចឹមជីវិត។ ី
បច្ចុប្បន្ន Federico, Shamymu និង Ibrahim កំពុងធ្វើការពាក់ព័ន្ធនឹងការបង្ហោះរូបភាពពីលើអាកាសថ្មីៗរបស់ហ្សាន់ហ្ស៊ីបា ដោយផ្ដោតលើតំបន់ដែលបានអភិវឌ្ឍចុងក្រោយបំផុត អាជីវកម្មថ្មីៗ និងសណ្ឋាគារដែលបានជួសជុលកែលម្អឡើងវិញ។ ហើយជាមួយនឹងការបើក សួនកម្សាន្តរបស់ហ្សាន់ហ្ស៊ីប បេសកកម្មរបស់ពួកគាត់បន្តរីកចម្រើន។ ា
ការកសាងមូលដ្ឋានគ្រឹះក្នុងការរៀបចំផែនទីហ្សាន់ហ្ស៊ីបា និងការបង្កើនភាពអង់អាចដល់អ្នកស្រុក
ស្វែងយល់បន្ថែមអំពីរបៀបដែលរដ្ឋាភិបាលហ្សាន់ហ្ស៊ីបា និងអ្នកថតរូប WT360 បានចាប់ផ្ដើមគម្រោងរៀបចំផែនទីប្រទេសនេះ។
ការរៀបចំផែនទីក្នុងទំហំធំនៅហ្សាន់ហ្ស៊ីបា៖ ការបោះផ្សាយទិន្នន័យកាន់តែឆ្លាតវៃ និងលឿនជាងមុនដោយប្រើស្ទូឌីយ៉ូទិដ្ឋភាពផ្លូវ
គុណភាពកាមេរ៉ា និងរូបភាពមានភាពប្រសើរឡើងចាប់តាំងពីឆ្នាំ 2019 ហើយជាមួយការចាប់ផ្ដើមនៃ ស្ទូឌីយ៉ូទិដ្ឋភាពផ្លូវ ការបោះផ្សាយរូបភាពមានលក្ខណៈកាន់តែងាយស្រួល និងលឿនជាងមុន។ អ្នកថតរូបអាចបង្ហោះវីដេអូ 360 ច្រើនក្នុងពេលតែមួយ តាមដានការវិវឌ្ឍ ស្វែងរកអ្វីដែលបានបង្ហោះតាមទីកន្លែងឬឈ្មោះឯកសារដើម និងរៀបចំផែនការសម្រាប់បណ្ដុំនាពេលអនាគតរបស់ពួកគេដោយប្រើស្រទាប់ផែនទីអន្តរកម្ម។
យើងបានបោះផ្សាយកោះ Pemba ទាំងមូលដោយប្រើស្ទូឌីយ៉ូទិដ្ឋភាពផ្លូវ។ ការកែលម្អចម្បងលើឧបករណ៍នេះគឺឈរលើមូលដ្ឋានរៀបចំដូចជា អាចបន្តការបង្ហោះដែលបានផ្អាកឬបង្អាក់ និងការបង្ហោះវីដេអូជាច្រើនរួមគ្នាដោយមិនចាំបាច់ភ្ញាក់ពេលយប់ដើម្បីបញ្ចូលឯកសារថ្មីៗ។ ការធ្វើបែបនេះជួយយើងឱ្យគេងច្រើនម៉ោង!
ការកសាងអនាគត
គម្រោងហ្សាន់ហ្ស៊ីបាបានចាប់ផ្តើមដោយមានគោលដៅបង្កើនភាពអង់អាច និងអប់រំសិស្សនិស្សិតក្នុងតំបន់ឱ្យរៀបចំផែនទីប្រទេសរបស់ពួកគេ ហើយចាប់តាំងពីពេលនោះមក គម្រោងនេះបានជះឥទ្ធិពលជាសកល។ ក្នុងរយៈពេលបីឆ្នាំ គម្រោងនេះបាននាំអាជីវកម្មក្នុងតំបន់ឱ្យបង្ហាញមុខឡើង និងបានបើកឱកាសការងារសម្រាប់អតីតអ្នកស្ម័គ្រចិត្ត ដូចជា Shamymu និង Ibrahim ជាដើម។