ធ្វើឱ្យផែនទីរបស់អ្នកមានភាពរស់រវើក មួយរូបម្ដង
ទិដ្ឋភាពផ្លូវភ្ជាប់រូបភាពប៉ាណូរ៉ាម៉ារាប់ពាន់លានសន្លឹកចូលគ្នា ដើម្បីផ្ដល់ការតំណាងបែបនិម្មិតមួយអំពីអ្វីៗនៅជុំវិញយើងនៅលើ Google ផែនទី។ខ្លឹមសាររបស់ទិដ្ឋភាពផ្លូវបានមកពីប្រភពពីរគឺ Google និងអ្នកចូលរួមចំណែក។ តាមរយៈកិច្ចប្រឹងប្រែងរួមរបស់យើង យើងអាចឱ្យមនុស្សម្នាគ្រប់ទីកន្លែងរុករកពិភពលោកក្នុងពិភពនិមិ្មត។
Watch the film
Link to Youtube Video (visible only when JS is disabled)
ផ្លូវនិម្មិតសម្រាប់ធ្វើដំណើរ
រូបភាព 360 ជួយឱ្យអ្នកដឹងអំពីកន្លែងដែលត្រូវទៅ និងអ្វីដែលត្រូវរំពឹងទុក នៅពេលធ្វើដំណើរ។ រុករកទីតាំងសម្គាល់ វិចិត្រសាល និងសារមន្ទីរដ៏ល្បីល្បាញលើពិភពលោកដោយផ្ទាល់ពីឧបករណ៍របស់អ្នក ឬបង្វិលពេលវេលាថយក្រោយដោយប្រើរូបភាពពីមុនរបស់ទិដ្ឋភាពផ្លូវ ដើម្បីមើលថាតើទីតាំងបានផ្លាស់ប្ដូរបែបណាខ្លះតាមពេលកន្លងទៅ។
កន្លែងបន្ទាប់ទៀតដែល Google នឹងប្រមូលទិដ្ឋភាពផ្លូវ
រកឃើញកន្លែងដែលឆ្ពោះទៅកាន់បន្ទាប់ដោយប្រើរថយន្តទិដ្ឋភាពផ្លូវ ឬឧបករណ៍ដើរថតទិដ្ឋភាពផ្លូវ។
រុករកទីតាំងល្បីៗក្នុងទិដ្ឋភាពផ្លូវ